[go: up one dir, main page]

Jump to content

ហ្ម

ពីWiktionary

ស. ( ន. ) (ហ្ម្ច អ. ថ. ហ្ម៎ “ពេទ្យ; អ្នក​ស្ទាត់​ជំនាញ​ក្នុង​កិច្ច​ការ​នោះ​ៗ”) អ្នក​ចេះ​មើល​ជំងឺ, អ្នក​ចេះ​ថ្នាំ​រម្ងាប់​រោគ, គ្រូ​មើល​ជំងឺ, ពេទ្យ : ទៅ​រក​ហ្ម​មក​មើល​ជំងឺ ។ អ្នក​ទាក់​ដំរី ឬ​អ្នក​រក្សា​ដំរី : ហ្ម​ដំរី ។ ហ្ម​ថាវ : ហ្ម​ចាស់​ទុំ​ជា​គ្រូ​ឬ​ជា​អធិបតី​លើ​អស់​ហ្ម​ដំរី​ក្នុង​ពួក​មួយ​ៗ ។ ហ្ម​នួត (ស. ហ្ម្ចន្វត អ. ថ. ហ្ម៎នួត់) អ្នក​ប្រសប់​ចាប់​សរសៃ គឺ​អ្នក​ដែល​ចេះ​ចាប់​ច្របាច់​រឹត​កែ​សម្រួល​សរសៃ​ឲ្យ​អន់​អស់​កម្លាំង​ឬ​ឲ្យ​ស្រួល​ខ្លួន ។ ហ្ម​ពេទ្យ ឬ ពេទ្យ​ហ្ម គ្រូ​ពេទ្យ (ហៅ គ្រូ​ហ្ម ក៏​បាន) ។